ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់ ឆក់កាបូបជនជាតិបារាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៤០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ និងកម្លាំងការិយាល័យ បានស្រាជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចក្នុងបឹងកក់ ផ្លូវលេខR១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ប្រផេះ ) នៅមុខផ្ទះសំណាក់គីម ផ្ទះលេខ៣១អឺ០ ផ្លូវលេខ១២៥ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣០នាទី។

ជនសង្ស័យឈ្មោះ ម៉ឺន ចំរើនរិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាមុខសញ្ញាថ្មី មានសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ LAURENT LIEGER ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិបារាំង មុខរបរ ទេសចរណ៍ ស្នាក់ផ្ទះសំណាក់គីម ផ្ទះលេខ៣១អឺ០ ផ្លូវលេខ១២៥ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្សុយគីនិចII ស៊េរីឆ្នាំ២០១៩ លេខតួម៉ាស៊ីន ៧៥១៦៩៧ ពាក់ស្លាកលេខ តាកែវ 1N-0213 និងមួកសុវត្ថិភាពម៉ាក SPC ពណ៌ខ្មៅ ចំនួន១។

សម្ភារៈបាត់បង់៖
-កាបូបស្ពាយ ពណ៌ប្រផេះចំនួន ០១
-លិខិតឆ្លងដែនចំនួន ០១ក្បាល
-ទូរស័ព្ទដៃម៉ាកសាំសុង S៧ ស៊ីមកាតលេខ ០៩៩ ៧៧១៦៩៨
-សៀវភៅកត់ត្រាចំនួន ០៣ក្បាល
-នាឡិកាដៃម៉ាក Rolex ចំនួន ០១
-ប្រាក់រៀលចំនួន ៨០ម៉ឺនរៀល
-ប្រាក់ដុល្លារ ចំនួន ១២០ដុល្លារអាមេរិក។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់