ព័ត៌មានជាតិ

ជក់បារីហើយបោះកន្ទុយចោលមិនប្រយ័ត្ន ឆាបឆេះដបសាំងផ្ទុះផ្អើលទាំងព្រឹក!

ភ្នំពេញ: អគ្គិភ័យមួយបានឆាបឆេះកន្លែងលក់សាំងនិងប៉ះកង់ម៉ូតូមួយកន្លែងដែលស្ថិតនៅច្រកចូលរោងចក្រQMI បានលេបត្របាក់របស់របរមួយចំនួនដូចជា រទេះដឹកសាំងមួយ ធុងខ្យល់មួយ ម៉ូតូមួយ សំភារលក់សាំង និងឧបករណ៍មួយចំនួនទៀត។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៨និង៥៥នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានមនុស្សម្នាក់យកម៉ូតូទៅប៉ះ សេរីគុបជ្រុងពណ៌ទឹកប៊ិកពាក់ស្លាកលេខ ង៥៦៤០ ភព១ ពេលនោះម្ចាស់បើកកន្លែងប៉ះម៉ូតូគាត់បានជក់បារី រួចហើយមានការឆាបឆេះដបដាក់សាំងនៅខាងមុខ ហើយដបសាំងទាំងនោះក៏បានផ្ទុះឆាបឆេះតែម្តង ដោយមានការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងខាងសមត្ថកិច្ចប្រចាំមូលដ្ឋានផង ទើបអាចពន្លត់អគ្គិភ័យនេះទាំស្រុង ដោយមិនបានឆាបឆេះរបស់របររបស់នាក់ជិតខាងនោះឡើយ។

បច្ចុប្បន្នសម្ភារ:ដែលសល់ពីការឆាបឆេះនិងសម្ភារ:របស់ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅយកទៅតំកល់ទុកដើម្បីធ្វើកាដោះស្រាយដោយសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរគបាលដើម្បីឲ្យជនបង្កចូលដោះស្រាយតាមនិតិវិធី៕

មតិយោបល់