តាកែវៈ កាលពីវេលាម៉ោង ១២ និង៣០ នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីប៉ុងប៉ងរំលោភសេពសន្ថវៈ លើកុមារីចំនួន ០៤នាក់ ដោយបានការអនុញ្ញាតិពីលោក ស្នងការ និង លោក ទេព មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ អធិការដ្ឋាននគរបាលស្រុកត្រាំកក់។
ជនសង្ស័យឈ្មោះ មួន ប្រុស ភេទ ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ បាខុងខាងកើត ឃុំ តាភេម ស្រុក ត្រាំកក់ ខេត្ត តាកែវ។ ចំណែកជនរងគ្រោះទី១. ឈ្មោះ ភុន វិច្ឆិកា អាយុ ០៩ ឆ្នាំ ទី២.ឈ្មោះ ចែត ស្រីណាក់ អាយុ ១១ ឆ្នាំ ទី៣.ឈ្មោះ វង់ ចិន្ថា អាយុ ១២ ឆ្នាំ និង៤.ឈ្មោះ ជ័យ ពិសី អាយុ ១០ ឆ្នាំ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ប៉ុន្តែទើបនឹងបែកការណ៍ដល់ឪពុកម្តាយជនរងគ្រោះ មកប្ដឹងសមត្ថកិច្ច កាលពីថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៨។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់