ព័ត៌មានជាតិ

​បញ្ជូន​ជនសង្ស័យ​ម្នាក់​ ទៅ​សាលាដំបូងខេត្តបន្ទាយមានជ័យ ករណីលួចគោពលរដ្ឋ០៣ក្បាល

​បន្ទាយ​មាន​ជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាល​ការិយាល័យ​ ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគ​គ​របាល​ ខេត្តបន្ទាយមានជ័យ ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ នៅ​ថ្ងៃ​ទី​២៧ ​ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ ពី​បទ​លួច​គោ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រាសាទ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ទោ​ ពេជ្រ​ ប៊ុ​ន​ធឿ​ន​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ សោ​ន​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ នៅ​ភូមិ​ស្នោ​ ឃុំ​ត្រពាំង​ស្នោ​ ស្រុក​និង​ខេត្តព្រះវិហារ​ ។​ ជន​នេះ​បាន​ធ្វើ​សកម្មភាព​ចូល​គោ​ញី​ចំនួន​០៣​ក្បាល​ របស់​ប្រជាពលរដ្ឋ​ឈ្មោះ ​វ៉ា​ត់​ ផុ​ន​ នៅ​ភូមិ​ប្រសាទ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ដែល​បាន​ចង​ចម្ងាយ​ពី​ផ្ទះ​៥០​ម៉ែត្រ​ នៅ​យប់​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២១​ ហើយ​ត្រូវ​សមត្ថកិច្ច​នគរបាល ​ស្រុក​ស្វាយចេក ​ឃាត់​បាន​រថយន្ត​ដឹកគោ ​ម៉ាក​ហុ​កឡ​កូ​រេ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​កំពត​ ២A.​ ០៥៩៥​ នៅ​វ​លា​ម៉ោង​០០​និង​៥៥​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែ​ក​ក្កកដា​ ឆ្នាំ​២០២១​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦​ A​ មុន​អនុ​វិទ្យាល័យ​កកោះ​ ស្ថិត​ក្នុងភូមិ​កកោះ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះ​ សោ​ន​ ម៉ៅ​ បាន​សារភាព​ថា​ ខ្លួន​និង​បក្ខ​ពួ​ចំនួន​០២​នាក់​ទៀត​ មានឈ្មោះ​ផុ​ន​ និង​ឈ្មោះ ​ឆើត​ ពួក​គេ​បាន​ជិះម៉ូតូ​ម្នាក់​០១​គ្រឿង​ និង​រូបគេ​អ្នក​បើកឡាន​មក​ពី​ស្រុក​អន្លង់​វែង​ ខេត្តព្រះវិហារ​ បាន​នាំ​គ្នា​មក​លួច​គោ​ នៅ​នៅ​ភូមិ​ប្រសាទ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ប្រាកដ​មែន​ ។​ ក្រោយ​ពី​លួច​បាន​យក​គោ​ដឹក​តាម​លើ​ឡាន​រួច​ ឈ្មោះ​ផុ​ន​និង​ឈ្មោះ​ឆើត​ បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ស្រុក​អន្លង់​វែង​មុន​ ចំណែក​រូបគេ​ដឹកគោ​ញី​ទាំង​០៣​ក្បាល​នោះ​ ពេល​មក​ដល់​តាម​ផ្លូវជាតិ​ ត្រូវ​បា​នគរបាល​ឃាត់​ ។​ រូបគេ​និង​បក្ខពួក​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​គោ​នេះ​ ចំនួន​៣​លើក​មក​ហើយ​ ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តបន្ទាយមានជ័យ​នេះ​ ។​

​លោក​វរសេនីយ៍ទោ​ ពេជ្រ​ ប៊ុ​ន​ធឿ​ន​ បាន​បញ្ជាក់​ទៀត​ថា​ ​ដោយ​ផ្អែក​លើ​បណ្តឹង​របស់​ជន​រង​គ្រោះ​ និង​ឃាត់ខ្លួន​មាន​វត្ថុ​តាង​ជាក់ស្តែង​ ព្រមទាំង​ចម្លើយ​សារភាព​ ។​

​ជនសង្ស័យ​ឈ្មោះ​ សោ​ន​ ម៉ៅ​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចា​ត់ការ​តាម​នីតិ​វិធី​ច្បាប់​ ។​ ចំណែក​សត្វ​គោ​ទាំង​០៣​ក​ក្បា​ល នគរបាល​ស្រុក​ស្វាយចេក​ បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ ៕

មតិយោបល់