បន្ទាយមានជ័យៈ កាលពីរសៀលថ្ងៃទី២២ វិច្ឆិកា ២០១៨ មានករណីបង្កការភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ នៅផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត។
ជនរងគ្រោះឈ្មោះ ខ្វួយ វ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិកន្ទ្រោញ ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ បានមកជួលបន្ទប់ផ្ទះសំណាក់ ស្នាក់នៅកាលពីម្សិលមិញ ដោយរូបគាត់ជាពលករ ទើបតែត្រឡប់មកពីប្រទេសថៃ។
ផ្អែកតាមលទ្ធផលត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ច រួមទាំងគ្រូពេទ្យជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនឯងប្រាកដមែន តែមិនដឹងមូលហេតុអ្វីនោះទេ។
បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តបាលិលេយ្យ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ និងក្រុងប៉ោយប៉ែត៕
មតិយោបល់