ព័ត៌មានជាតិ

Instagram app នឹង​មាន​នៅ​លើ Windows Phone ឆាប់ៗ​នេះ​

​យោង​តាម​កាសែត​បាងកក​បុ​ស្ដិ៍ បានឲ្យដឹងថា Instagram app សម្រាប់​ប្រព័ន្ធ​ដំណើរការ Windows Phone នៅក្នុង​ពេល​ឆាប់ៗ​នេះ​។​

​កាសែត​បាងកក​ប៉ុស្ដិ៍​បាន​ដកស្រង់​នូវ​សម្ដី​របស់​លោក Chris Weber ដែល​ជា​អនុប្រធាន​ជាន់ខ្ពស់​របស់ Nokia ប្រចាំ​ប្រទេស​ថា Instagram នឹង​មាន​នៅ​លើ Windows Phone Store ប៉ុន្តែ​ពេល​នេះ នៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​ឡើយ​។​
​គួរ​បញ្ជាក់​ផង​ដង​ដែរ​ថា ទីផ្សារ​ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន Nokia នៅក្នុង​ប្រទេស​ថៃ​មាន ២០​ភាគរយ ដែល​នៅ​ក្នុង​នោះ ស្មា​ត​ហ្វូន​មាន​ការចាប់អារម្មណ៍ និង​លក់ដាច់​ជាងគេ​គឺ Nokia Lumia 520 ដែល​មាន​តម្លៃ ១៧០​ដុល្លារ​អាមេរិក​៕

Instagram

មតិយោបល់