ភ្នំពេញៈ មនុស្សម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល ខណៈដែលម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ស្លាកលេខ ព្រៃវែង 1M-6269 បុកជាមួយម៉ូតូសង់០៧ ស្លាកលេខ កណ្ដាល 1B-7888។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២យប់ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់