ព័ត៌មានជាតិ

ឆេះរថយន្តកាមរីឆ្លាម ផ្អើលទាំងថ្ងៃនៅខេត្តក្រចេះ

ក្រចេះ: កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិចង្ក្រង់ ឃ្មាំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ មានករណីឆេះរថយន្ត១គ្រឿង ដោយខ្លួនឯងពេលកំពុងធ្វើដំណើរ។

រថយន្តដែលឆេះនេះម៉ាក កាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2I-7700 បើកបរដោយឈ្មោះ អំ វ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ធ្វើដំណើរពីចំណុចស្រែត្រែង(ធ្វើបុណ្យ) ឆ្ពោះទៅខេត្តព្រៃវែង មានអ្នករួមដំណើរ ចំនួន៩នាក់ ប្រុស៣នាក់៕

មតិយោបល់