ព័ត៌មានជាតិ

ឪពុកប្រើកាំបិតផ្គាក់គំរាមឆីព្រហ្មចារីកូនស្រី ត្រូវប៉ូលិសចាប់ខ្លួន

ភ្នំពេញៈ បុរសម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចាប់កូនស្រី ព្យាយាមសម្រាតខោរំលោភសេពសន្ថវៈ តែមិនទាន់បានសម្រេច ខណៈម្តាយនាងចូលទៅធាក់មួយជើង រួចស្ទុះបើកទ្វារអូសដៃកូនស្រីរត់ទៅប្តឹងប៉ូលិសឲ្យចាប់ខ្លួនតែម្តង។ ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង១២៖និង១៥នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបន្ទប់ជួល បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាឪពុកចុង មានឈ្មោះ នាត ជា អាយុ៣៨ឆ្នាំ មុខរបរកម្មករសិប្បកម្មចាក់បង្គោលភ្លើង មានស្រុកកំណើតភូមិអំពិលក្រៅ ឃុំអំពឹកក្រៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែកកូនស្រីរងគ្រោះមានឈ្មោះ ឈ.ស.រ អាយុ១៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ម្តាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ប្តីរបស់គាត់ជាប្តីចុងទេ។ មុនពេលកើតហេតុ ខណៈដែលកូនស្រីជាកូនដើមស្នាក់នៅក្នុងបន្ទប់ជុំគ្នា៣នាក់ ស្រាប់តែប្តីចុងប្រដាប់ដោយកាំបិទផ្កាក់ យកមកគំរាមសម្លាប់កាលបើម្តាយកូនស្រែក រួចក៏ស្ទុះទៅចាប់កូនស្រីផ្តួល ថើប ហើយលូកស្ទាបប្រដាប់ភេទ ស្ទាបច្របាច់សុដន់ ហើយចាប់សម្រាតខោនាងរងគ្រោះបម្រុងរំលោភ តែដោយឃើញទង្វើបែបនេះ ខ្លួនជាម្ដាយក៏ស្ទុះទៅធាក់មួយជើង បើកទ្វារដឹកដៃកូនស្រីទៅប្តឹងប៉ូលិសឲ្យចាប់ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យជាឪពុកចុងល្មោមកាមចងឆីកូនស្រីឯង ត្រូវបានឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

មតិយោបល់