ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិគេអស់ប្រហែល១ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ភ្នំពេញ: ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិគេអស់ប្រហែល១ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៧ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជនសង្ស័យមានឈ្មោះ សំរួល លីណា ភេទប្រុស មុខរបរមិនពិតប្រាកដ ត្រូវបានជនសង្ស័យគាស់ផ្ទះលួចយកគ្រឿងអលង្កកា និងលុយសរុបប្រហែល១ម៉ឺនដុល្លារ។

ពេលនេះជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់