ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រា បានចូលទៅម៉ាស្សាសុខភាព អស់រយៈពេលជិត២ម៉ោង ស្រាប់តែរត់ចុះមកវិញទាំងអាក្រាតកាយ ស្រែកឡូឡាចោទថាស្ត្រីម្នាក់ដែលជាអ្នកម៉ាស្សាក្នុងបន្ទប់នោះ បានលួចយកលុយ១០០ដុល្លារ ។
ករណីនេះបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលម៉ាស្សាសុខភាពមួយកន្លែង យីហោ ស្ពាញសេនធ័រ (SPINE CENTER) តាមផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ករណីនេះកើតមានការឈ្លោះប្រកែកគ្នាផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការសាកសួរ ផងដែរ តែដោយសារនិយាយគ្នាមិនយល់ព្រោះបុរសនោះស្រវឹងខ្លាំងពេក សមត្ថកិច្ចក៏ចេញដំណើរល្បាតបន្តទៀត៕
មតិយោបល់