មណ្ឌលគិរីៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៥នាក់។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា១២ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចអូរតេ ក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យរថយន្តយីឌុប និងរថយន្តស្តារិច បើកបញ្ច្រាសទិសគ្នា លុះដល់ចំណុចកើតហេតុ បុកគ្នាពេញទំហឹងតែម្តងរហូតមានម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល៥នាក់។
បច្ចុប្បន្នសមត្ថកិច្ចបានចុះអន្តរាគមន៍និងបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
មតិយោបល់