ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ ពន្លះរថយន្តព្រុសកំពុងឆ្លងផ្លូវខ្ទេចទាំងសងខាង

ភ្នំពេញ:​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តព្រុសមួយគ្រឿង ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AI -8434 បើកឆ្លងផ្លូវត្រូវបានរថយន្តហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AE- 4486 កំពុងបើកលឿនបុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នៅផ្លូវ​២១៧​ ក្នុងភូមិតាឡី សង្កាត់ដង្កោ​ ខណ្ឌដង្កោ​។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង តែភាគីទាំងសងខាងសុំធ្វើការសម្របសម្រួលគ្នាយករថយន្តទៅជួសជុលរៀងៗខ្លួន៕

មតិយោបល់