សៀមរាបៈ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៤៥នាទី សមត្ថកិច្ចឃាត់ខ្លួនស្រី្តម្នាក់ពាក់ព័ន្ធករណីលួចកាបូបលុយ ត្រង់ចំណុចផ្សារចាស់ ស្ថិតភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ មាស សារ៉ន ភេទស្រី អាយុ ៤៥ ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ កេត ម៉ាល័យ ភេទស្រី អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិតាភុល សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
វត្ថុតាងដកហូតបាន៖
-កាបូបដៃម៉ាកLVពណ៌ត្នោត
-ប្រាក់ដុល្លារចំនួន ៦៦៦ដុល្លារ
-ប្រាក់ខ្មែរចំនួន ៤៧ម៉ឺនរៀល
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក
-ប័ណ្ណបើកបររថយន្តចំនួន០១
-ប័ណ្ណពត៌មានរបស់ធនាគារអេស៊ីលីដាចំនួន០១។
ដំណើររឿងៈ នៅវេលាកើតហេតុ ជនរងគ្រោះកំពុងដើរទិញម្ហូប ខណៈនោះជនសង្ស័យបានធ្វើសកម្មភាពលូកយកកាបូបដៃចេញពីក្នុងកាបូបស្ពាយរបស់ជនរងគ្រោះ ហើយយកទៅក្ដោបទុកនៅនឹងពោះ និងយកកាបូបខ្លួនបាំង ប៉ុន្តែជនរងគ្រោះដឹងខ្លួនក៏ឃាត់ជនសង្ស័យជាប់ រួចដកយកកាបូបមកវិញ ក្រោយមកជនរងគ្រោះក៏ទំនាក់ទំនងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញបញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់។ចំណែកវត្ថុតាងសមត្ថកិច្ចបានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ៕
មតិយោបល់