ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត ស្លាប់យុវជន២នាក់និងម្នាក់ទៀតរងរបួស នៅ​ក្រុងបាត់ដំបង!

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យយុវជន២នាក់​​​​ស្លាប់ និងម្នាក់ទៀតរងរ​បួស កាលពីវេលាម៉ោង១០​និង​៤០នាទីយប់ ​ថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នៅ​​​លើផ្លូវជាតិលេខ៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំ​យក​រថយន្ត​និងម៉ូតូទៅរក្សាទុក​នៅការិយាល័យចរាចរណ៍​ខេត្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ជាបន្តទៀត៕​

មតិយោបល់