ព្រះសីហនុៈ មានករណីបុរសម្នាក់ចេញពីហូបមីហឹរនៅហាងកាហ្វេមួយកន្លែង រួចក៏មានអាការវិលមុខ ភ្លាមៗនោះត្រូវបានមិត្តភក្តិដែលទៅជាមួយក៏ដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិក តែបុរសនោះបែរជួបរឿងអកុសលទៅវិញ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះមានឈ្មោះ អ៊ុន ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅភូមិឃុំកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើកោសល្យវិច័យ រួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ផងដែរថា ភ្នាក់ងារសារព័ត៌មានPost News បានព្យាយាមទំនាក់ទំនងទៅសមត្ថកិច្ច រហូតដល់ព្រឹកថ្ងៃទី២៧ខែឆ្នាំដដែល តាមប្រព័ន្ធWHAT SAPP ប៉ុន្តែសមត្ថកិច្ចមិនឆ្លើយតបបញ្ជាក់ពីមូលហេតុនោះឡើយ៕
មតិយោបល់