ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកោះធំ ចុះបង្ក្រាបល្បែងស៊ីសង មនុស្សរត់បាត់អស់ ចាប់បានតែស្បែកជើង និងបៀរ អ្នកលេងដូចដឹងខ្លួនមុន

កណ្ដាល: កាលពីវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចបានចុះបង្រ្កាបល្បែងស៊ីសង(បៀរ) ត្រង់ចំណុចផ្ទះឈ្មោះ ប៉ិន អ៊ី មានទីលំនៅភូមិព្រែកកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)។

វត្ថុតាងចាប់យក៖
-បៀរ ៣៥សន្លឹក ស្បែកជើង ០៤គូ លុយខ្មែរ ១,២០០រៀល កម្រាលភួយ០១ កំប៉ុង០១ ក្រមា០១។

សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុមានប្រជាជន បានរាយការណ៍តាមទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍ជ្រោយតាកែវថា មានអ្នកលេងល្បែងស៊ីសង(បៀរ) ផ្ទះខាងលើ ក្រោយមកសមត្ថកិច្ច ក៏បានចុះមកដល់កន្លែងលេង ស្រាប់តែអ្នកលេងល្បែងស៊ីសង ទាំងនោះរត់គេចខ្លួនបាត់អស់។

បច្ចុប្បន្នកម្លាំង ប៉ុស្តិ៍កំពុងស្វែងរកម្ចាស់ផ្ទះ និងអ្នកលេងល្បែងទាំងនោះមកធ្វើការអប់រំនៅប៉ុស្ដិ៍រដ្ឋបាល៕

មតិយោបល់