ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ជួន ណារិន៖ ពុំមានករណីធ្លាក់យន្តហោះ នៅព្រលានអន្តរជាតិកងកេងទេ

ព្រះសីហនុៈ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រាប់ Post News នៅមុននេះបន្តិចថា រាល់ពត៏មានបំពុលក្នុងសង្គមមួយចំនួនតូច នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ថា មានការធ្លាក់យន្តហោះ នៅព្រលានអន្តរជាតិកងកេង គឺមិនពិតនោះទេ។

ព្រឹកមិញ នៅព្រលានអន្តរជាតិកងកេង មានការធ្វើសមយុទ្ធគ្រប់គ្រងគ្រាអាសន្នជាទ្រង់ទ្រាយធំមាន កងកម្លាំងចូលរួម ១៧អង្គភាពស្មើនិងចំនួន២៣៨នាក់។

សូមបញ្ជាក់ថា សមយុទ្ធនេះ គឺប្រព្រឹត្តទៅដោយទទួលបានជោគជ័យ៕

មតិយោបល់