ជានិម្មិតរូបនៃការរើបំរះរបបជិះជាន់ ប្រកាន់ពូជសាសន៍ និងជាម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព លោក Nelson Mandela បានកើតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩១៨ នៅប្រទេសអាហ្វ្រិកខាងត្បូង ដោយមានឈ្មោះពេញដែលគេហៅនៅក្នុងក្រុមសហគមន៍ដែលលោករស់នៅថា Nelson Rolihlahla Mandela។ Mandela បានរៀបអាពាហ៍ពិពាហ៍ចំនួន៣ដងរួចមកហើយ ដោយបច្ចុប្បន្នលោកមានកូនបង្កើតចំនួន១០នាក់ និងចៅបង្កើតចំនួន១៧នាក់។
Nelson Mandela បានចូលរួមក្នុងចលនាប្រឆាំងនឹងការរើសអើងពូជសាសន៍ជាមួយគណបក្សសមាជជាតិអាហ្វ្រិកនាឆ្នាំ១៩៤៤ ដោយបានប្រឈមនឹងការស្លាប់ម្តងរួចទៅហើយ នៅឆ្នាំ១៩៦៤ ដោយលោកបានតស៊ូប្រយុទ្ធប្រឆាំងនឹងក្រុម Apartheid។ ក្រុមខាងលើបានចាប់ខ្លួនលោកជាមួយបក្សពួកប្រឆាំងចំនួន៨នាក់ទៀត។ បន្ទាប់មកពួកគេបានប៉ុនប៉ង ដាក់ទោសលោកប្រហារជីវិត ក៏ប៉ុន្តែទីបំផុត លោកបានជាប់ក្នុងពន្ធាគារជិត២៧ឆ្នាំ គិតពីឆ្នាំ១៩៦៤រហូតដល់១៩។
ក្នុងកំឡុងពេលជាប់ឃុំនៅកោះ Robbin ពួកផ្តាច់ការ Apartheid បានបង្ខំឲ្យលោកធ្វើការជាទម្ងន់ ក្នុងសិប្បកម្មកាប់ថ្ម។ ការងារដោយបង្ខំខាងលើបានបន្សល់ឲ្យលោក រហូតដល់សព្វថ្ងៃនេះ គឺជំងឺរលាកសួតធ្ងន់ធ្ងរ ព្រោះកម្ទេចថ្មបានចូលទៅក្នុងផ្លូវដង្ហើម របស់លោក និងជំងឺឆ្លងនានា។
ក្រោមសម្ពាធពីសហគមន៍អន្តរជាតិ លោកត្រូវបានរបប Apartheid ដោះលែងឲ្យមានសេរីភាពឡើងវិញ នាឆ្នាំ១៩។ បន្ទាប់មកលោកបានទទួលពានរង្វាន់ណូប៊ែលសន្តិភាពនាឆ្នាំ១៩៩៣ ស្តីអំពីការប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍។ ១ឆ្នាំក្រោយ លោកត្រូវបានប្រជាជនអាហ្វ្រិកខាងត្បូង បោះឆ្នោតជ្រើសជាប្រធានាធិបតី ស្បែកខ្មៅដំបូងអង្អស់ ដោយទទួលបានសំឡេង ៦៦%។
កាលនោះលោកមកពីគណបក្ស សមាជជាតិអាហ្វ្រិក (ANC)។ ដែលបក្សខាងលើមានគោលនយោបាយប្រយុទ្ធប្រឆាំងនឹងការរើងអើងព័ណ៌សម្បុរ។ ជាពិសេសជាបក្សដែលកាន់អំណាចសព្វថ្ងៃ នៅអាហ្វ្រិកខាងត្បូងផងដែរ។
Nelson Mandela បានបម្រើការ ជាប្រធានាធិបតេយ្យពេញមួយអាណត្តិ និងបន្ទាប់មកបន្តធ្វើជារដ្ឋបុរសនិងដឹកនាំយុទ្ធនាការប្រឆាំងជំងឺអេដស៍មុនពេលលោកចូលនិវត្តន៍ពីជីវិតសាធារណៈនៅឆ្នាំ២០០៤។
លោក Nelson Mandela ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ នាទីក្រុង Johannesburg កាលពីដើមឆ្នាំ២០១៣នេះ ដោយជំងឺរលាកសួតធ្ងន់ធ្ងរ៕
ប្រភព៖ WIKIPEDIA
មតិយោបល់