ព័ត៌មានជាតិ

រត់ទៅណារួច! យុវជនម្នាក់ព្យាយាមរត់គេច បន្ទាប់ពីលួចទូរស័ព្ទគេបានតែចុងក្រោយ…

ត្បូងឃ្មុំ: នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩វេលាម៉ោង ៤និង៤៥នាទី មានករណីចោរកម្ម (លួចទូរសព្ទ័) មួយបានកើតឡើងត្រង់ចំណុចភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះឈ្មោះ ស្រ៊ុន វុទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។

ជនសង្ស័យឈ្មោះ សេង ប៊ុនធឿន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិកោះចិន ឃុំព្រែកក្ដាម ស្រុកពញាឮ ខេត្តកណ្ដាល បានធ្វើសកម្មភាព ដើរចូលទៅក្នុងឃ្លាំងលក់គ្រឿង បន្លាស់រថយន្តហើយលួចយកទូរសព្ទមួយគ្រឿងម៉ាក iPhone 6plus ពណ៌ស ហើយរត់គេចខ្លួន បន្ទាប់មកជនរងគ្រោះរត់ដេញតាមពីក្រោយរហូត មកដល់ចំណុចគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ច សហការជាមួយជនរងគ្រោះឃាត់ខ្លួនជនសង្ស័យរួមទាំងវុត្ថុតាង បញ្ជូនមកអធិការ ដ្ឋាននគរបាលក្រុងសួង ចាត់ការតាមនីតិវិធី៕

មតិយោបល់