បន្ទាយមានជ័យៈ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់រថយន្តម៉ាកFord ចង្កូតស្តាំមួយគ្រឿង ដែលគ្មានបង្កាន់ដៃពន្ធនាំចូលហើយ និងប្រើប្រាស់ស្លាកលេខក្លែងក្លាយទៀត (ចង្កូតស្តាំ PP-1799) នាំយកមកសាកសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
រហូតមកទល់ពេលនេះ សមត្ថកិច្ចកំពុងបន្តការសាកសួរនៅឡើយ ៕
មតិយោបល់