ចិន៖ស៊ីនជាំងជាទីក្រុងមួយដែលសម្បូរទៅដោយពួកមូស្លីម ហើយថ្មីៗនេះ រដ្ឋាភិបាលចិនបានចេញបម្រាមហាមមិនឲ្យអ្នកដែលរស់នៅក្នុងទីក្រុងមួយនេះស្លៀកពាក់អ៊ីស្លាមធ្វើដំណើរតាមរថយន្តក្រុងឡើយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។
អាជ្ញាធរ បានឲ្យដឹងថា ការស្លៀកពាក់អ៊ីស្លាម និងអ្នកដែលមានពុកចង្ការវែង ឬធំក៏មិនត្រូវអនុញ្ញាតឲ្យជិះរថយន្តក្រុងផងដែរ។ សម្រាប់អ្នកដែលមិនគោរពតាមការបម្រាមនេះនឹងត្រូវប្រឈមមុខនឹងច្បាប់។
កាលពីចុងឆ្នាំ ២០១៣ មានការប៉ះទង្គិចគ្នារវាងអ្នកស្រុក និងកងកម្លាំងរក្សាសន្ដិសុខ ដែលបណ្ដាលឲ្យមនុស្សរាប់រយនាក់បានស្លាប់ ហើយរដ្ឋាភិបាលចិនបានស្ដីបន្ទោសការស្លាប់នេះទៅលើជនស៊ីវិលជាអ្នកបង្កើតឡើង ហើយភាគច្រើនជាជនជាតិអ៊ីស្លាម។
ការរឹតបន្ដឹងនេះ ត្រូវបានក្រុមសិទ្ធិមនុស្ស និងមហាជនជាច្រើនបានលើកឡើងថា ជាការរឹតបន្ដឹងដល់សេរីភាពសាសនា៕
មតិយោបល់