ភ្នំពេញ: មានករណីផ្ទុះអាវុធមួយបានកើតឡើង ខណ:ដែលមន្ត្រីនគរបាកផ្កាយ២ម្នាក់ បានដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ទាំងកណ្តាលរាត្រីនៅក្នុងសំណង់ផ្ទះល្វែងតាង៉ូវ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល និងភិតភ័យយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១២យប់ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងសំណង់ផ្ទះល្វែងតាង៉ូវ ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកផ្កាយ២ ដែលបាញ់បោះជាច្រើនគ្រាប់ខាងលើនេះ មានឈ្មោះ ប្រាក់ តូចវាសនា អាយុ៣៣ឆ្នាំ ជាអនុប្រធាននាយកដ្ឋានព្រំដែនគោក ។ ចំណែកមូលហេតុបាញ់ គឺដោយសារឃើញជនសង្ស័យឈរក្បែររថយន្តរបស់ខ្លួនដែលចតនៅខាងមុខផ្ទះ ទើបបាញ់ឡើង២គ្រាប់ ហើយប្រញាប់រត់ចុះមកមើលរថយន្តស្រាប់តែបាត់ជនសង្ស័យទាំងនោះទៀត ទើបគាត់ខឹងបាញ់៥ទៅ៦គ្រាប់បន្ថែមទៀត សរុបទាំងអស់៨គ្រាប់រួចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
សូមបញ្ជាក់ថា ក្រោយកើតហេតុការណ៍ផ្ទុះអាវុធជាច្រើនគ្រាប់នេះរួច សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនខ្មាន់កាំភ្លើងខាងលើនេះបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលនិរោធ ដើម្បីសាកសួរបន្តហើយទាញទ្វារបិទ ហាក់បីដូចជាព្យាយាមបិទបាំងមិនចង់ផ្ដល់ព័ត៌មាន៕
មតិយោបល់