ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបឡង់គ្រីស័រ ស្លាកលេខ​ភ្នំពេញ​2AX-5188 បុកម៉ូតូរងរបួសធ្ងន់បុរសម្នាក់ នៅស្រុកកែវសីមា!

​មណ្ឌលគិរី: នៅវេលាម៉ោង​១​និង​៤០នាទីរសៀល ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ ឆ្នែង ឃុំ ស្រែខ្ទុម ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ឡង់គ្រីស័រ បុកម៉ូតូ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យមានជនរងគ្រោះម្នាក់។

ជនរងគ្រោះឈ្មោះ បេ សុះ ភេទ ប្រុស អាយុ២៧ ឆ្នាំ​ ជនជាតិ​ចាម មានទីលំនៅភូមិ ឆ្នែង ឃុំ ស្រែខ្ទុម ស្រុក កែវសីមា ខេត្ត មណ្ឌលគិរី ជិះម៉ូតូ កែច្នៃ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។ រថយន្តបង្កម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX 5188 អ្នកបើកបរ​ឈ្មោះ ហេង សៀង ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ក្រុមហ៊ុន មានទីលំនៅ ភូមិ កណ្តាល សង្កាត់ ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ ភ្នំពេញ៕

មតិយោបល់