ព័ត៌មានជាតិ

ស្រ្តីម្នាក់ចងកសម្លាប់ខ្លួន នៅខេត្តព្រះវិហារ

ព្រះវិហារ: នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទី មានករណីចងកសម្លាប់ខ្លួន ចំណុចក្រោយផ្ទះរបស់ជនរងគ្រោះ ឈ្មោះ អ៊ូច ចែ ភេទស្រី អាយុ ៦៣ឆ្នាំ ស្ថិតក្នុងភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បន្ទាប់ពីកម្លាំងជំនាញ បានចុះទៅត្រួតពិនិត្យ រួចសន្និដ្ឋាន ថា ជនរងគ្រោះខាងលើ បានស្លាប់ដោយចងកសម្លាប់ខ្លួនឯងប្រាកដមែន រីឯ សពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់