ព័ត៌មានជាតិ

បុគ្គលិកធនាគារអេស៊ីលីដា បើករថយន្តទៅបុកម៉ូតូសេ១២៥ បណ្តាលឲ្យបុរសម្នាក់ផ្លោងបាក់កស្លាប់!.

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តធន់ត្រា មួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ បុកម៉ូតូសេ១២៥ ពណ៌ខ្មៅ ដែលកំពុងបើកបរដោយបុរសម្នាក់ពេញទំហឹង បណ្តាលឲ្យផ្លោងអ្នកបើកម៉ូតូដួលបាក់កស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៣ មុខហាងតន្ត្រីបុប្ផាជាយក្រុង KTV ស្ថិតក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ ជិះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O-6092តែម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានឆ្លងផ្លូវទៅខាងឆ្វេងដៃ ស្របគ្នានោះក៏មានរថយន្តម៉ាកធន់ត្រា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-7778 រួមដំណើរជាមួយគ្រួសារ ក្នុងទិសដៅបញ្ច្រាសទិសគ្នាបើកបរក្នុងល្បឿលឿនប្រឹងបួងចង្កូតគេចពីម៉ូតូជនរងគ្រោះតែមិនផុត ក៏បុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះប៉ើងទៅចិញ្ចើមផ្លូវដួលបាក់កស្លាប់ភ្លាមៗតែម្តង។ បន្ទាប់មករថយន្តបង្កបានបន្ថែមល្បឿន បើករត់ទាំងបែកកង់មុខផ្នែកខាងស្តាំ រហូតដល់ចំណុចផ្សារចោមចៅ ទើបសមត្ថកិច្ចដេញឃាត់បានព្រមទាំងឃាត់អ្នកបើកបរមកប៉ុស្តិ៍ចោមចៅដើម្បីជៀសវាងការបង្កហិង្សា។

សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ គឹម សុភារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រីឯអ្នកបើកបររថយន្តវិញឈ្មោះ ហម ច័ន្ទតារា ហៅតី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកធនាគារអេស៊ីលីដា មានទីលំនៅផ្ទះលេខ១៨៩ ផ្លូវជាតិលេខ៥ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ធាននិងជំនាញចរាចរណ៍ក្រុងមកវាស់វែងស្ទូចនាំយករថយន្តបង្កនិងម៉ូតូរងគ្រោះ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយបន្តទៀត៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់