កណ្តាលៈ នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅចំណុចបន្ទប់ទឹកផ្ទះជនរងគ្រោះ ស្ថិតនៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ រឿន វិន ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ។
វត្ថុតាងនៅកន្លែងកើតហេតុ រួមមាន៖
-លិខិតបណ្តាំ ១ច្បាប់ (សរសេរក្នុងសៀវភៅតូច)
-ខ្សែ និងសារុងចង.ក ត្រូវបានក្រុមគ្រួសារ (ដុតចោលក្រោយពេលកើតហេតុ)។
តាមការបំភ្លឺរបស់ឈ្មោះរី មុំ ភេទស្រី (ត្រូវជាបងជីដូនមួយ) បានឲ្យដឹងថា កាលពីព្រឹកមុនពេលកើតហេតុ ជនជនរងគ្រោះ បានឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធ តែមិនមានបង្កបញ្ហាអ្វីទេ ក្រោយមកប្រពន្ធ ក៏បានចេញពីផ្ទះ ទៅផ្ទះរបស់ម្តាយ។
លុះដល់ម៉ោង០៧យប់ជាង ឈ្មោះរី មុំ បានមកពីបុណ្យនៅក្នុងភូមិ ហើយបានត្រឡប់មកផ្ទះវិញ ឃើញតែកូនប្រុសជនរងគ្រោះដេកលើគ្រែ មិនឃើញអ្នករងគ្រោះ ភ្លាមនោះឈ្មោះ រី មុំ បានទូរសព្ទ័ទៅប្រពន្ធជនរងគ្រោះឲ្យមកផ្ទះ ភ្លាមនោះប្រពន្ធជនរងគ្រោះ ក៏បានមកដល់ផ្ទះ ហើយដើររកជនរងគ្រោះ ដោយទៅដល់មុខបន្ទប់ទឹក ឃើញស្បែកជើងជនរងគ្រោះនៅពីមុខទ្វារបន្ទប់ទឹក ហើយប្រពន្ធ ក៏ច្រានទ្វារបន្ទប់ក៏ឃើញប្តីចង.កនៅក្នុងបន្ទប់ទឹក បានស្រែកទ្រហោយំ ហៅបងប្អូនឲ្យជួយសង្រ្គោះ ប៉ុន្តែជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ កម្លាំងផ្នែកជំនាញប៉ុស្តិ៍រដ្ឋបាលពាមឧកញ៉ាអុង លោកមេឃុំ លោកមេភូមិ លោកគ្រូពេទ្យបង្អែកស្រុកល្វាឯម បានធ្វើការពិនិត្យសាកសព និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចង.ក
ពិតប្រាកដមែន។ រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់