ព័ត៌មានជាតិ

គាត់ថាជំពាក់លុយគេ៤០០ដុល្លារនិងមានរឿងផ្សេងទៀតទើបធ្វើបែបនេះ

ភ្នំពេញៈ​ បុរសអ្នករត់រ៉ឺម៉កកង់បីម្នាក់បានជិះមកទុកចោលកណ្តាលស្ពានជ្រោយចង្វារហើយ លោតទឹកសម្លាប់ខ្លួន ពីលើធ្លាក់ចូលទៅក្នុងទឹកបានសម្រេចតែដោយមិនទាន់ចង់ស្លាប់ក៏ហែលទឹកខ្វៃៗ ហើយ ត្រូវអ្នកនេសាទជួយស្រង់សង្គ្រោះទាន់កាលពីវេលាម៉ោង ប្រមាណ៥ល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ ២០១៩ នៅគល់ស្ពានជ្រោយចង្វារខាងកើត ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

បុរសខាងលើមានឈ្មោះចេវ​ ពន្លក អាយុ៣៥ឆ្នាំ រស់នៅម្តុំផ្លូវសុខហុក ខណ្ឌ៧មករា ស្រុកកំណើតនៅខេត្តព្រៃវែង ។

តាមប្រភពព័ត៌បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះធ្វើដំណើរ ឡើងស្ពានពីទិសខាងលិចទៅកើតតាមរ៉ឺម៉កកង់បី ។នៅពេលមកដល់កណ្តាលស្ពានក៏បានចុះពីកង់បីហើយលោតចុះទៅក្នុងទន្លេតែម្តង ។ភ្លាមៗ ពុំមានអ្នកដំណើរណាចាប់អារម្មណ៍ឡើយ ។បន្ទាប់ពីលោតសម្លាប់ខ្លួន គេឃើញបុរសរូបនោះប្រហែលមិនទាន់ចង់ស្លាប់ក៏ ហែលទឹកខ្វៃៗសំដៅច្រាំង ហើយ ត្រូវបានអ្នកស្ទួចត្រី ហៅទូកនេសាទ ចេញទៅជួយស្រង់សង្គ្រោះនាំយកមកគល់ស្ពានខាងកើតប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារដើម្បីសួរនាំនិងណែនាំកុំឱ្យគិតខ្លីបែបនេះទៀត ។

នៅចំពោះមុខនគរបាលបុរសមានវិប្បត្តិរូបនោះបានអោយដឹងថា ខ្លួនពុំចង់រស់ទេ ដោយធុនទ្រាន់នឹងជីវិតទោះបីជាយ៉ាងណា គាត់ពុំបានអោយដឹងពីមូលហេតុអ្វីច្បាស់លាស់នោះទេ បណ្តាលអោយគិតខ្លីបែបនេះតែគាត់បញ្ជាក់ថាខ្លួនជំពាក់លុយគេ៤០០ដុល្លារហើយនឹងមានវិប្បត្តិក្នុងគ្រួសារដោះស្រាយមិនចេញ ទើបរូបគាត់សម្រេចចិត្តធ្វើបែបនេះ។
ក្រោយពីសមត្ថកិច្ចណែរនាំរួចហើយក៏ហៅបងប្អូនមកយកទៅផ្ទះវិញ៕

មតិយោបល់