កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ខុំ លឹមឆេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ កសិក។ ចំណែកជនសង្ស័យឈ្មោះ ម៉ៃ ចាន់ណា
ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ កសិករ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ជាមួយឈ្មោះផាន សុរ៉ា
ត់ ភេទប្រុស អាយុ២៥ឆ្នាំ ធ្វើដំណើរមកពី កាត់សក់នៅម្តុំរង្វង់មូលគួស្រូវ ដីក្រហមដោយឈ្មោះផាន សុរ៉ាត់ជានាក់ឌុប។ មកដល់ចំណុចភូមិស្រុកធំក៏ឃើញជនសង្ស័យឈ្មោះម៉ៃ ចាន់ណា កំពុងបណ្តើម៉ូតូ១គ្រឿងពីទិសខាងកើតទៅទិសខាងលិចហើយជនសង្ស័យបានស្រែកថាឲ្យជនរងគ្រោះថា៖ អ្ហែងឌឺដាក់អញ។
ប៉ុន្តែជនរងគ្រោះមិនបានតបតទេ ហើយជនរងគ្រោះក៏ ចុះពីលើម៉ូតូឈរ ស្រាប់តែជនសង្ស័យខាងលើទាញដំបងឫស្សីប៉ុនកំភួនដៃ វាយទៅលើជនរងគ្រោះចំកញ្ចឹងកខាងឆ្វេង១ដំបងបណ្តាលឲ្យជនរងគ្រោះដួលសន្លប់។ ក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនសម្ភពបញ្ញាក្រុងតាខ្មៅ ។
បន្ទាប់មកក្រុមគ្រួសារមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ជើងកើបធ្វើការឃាត់ខ្លួនជនសង្ស័យមកអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់