កំពតៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ ដែលមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ដែលហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ចឲ្យដឹងថា រថយន្តម៉ាកលុចស៊ីស300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R35.18 បានធ្វើដំណើរពីលិចទៅកើត ក្រោយកើតហេតុ អ្នកបើករថយន្តគេចខ្លួនបាត់។ ចំណែកម៉ូតូ ពណ៌ក្រហម ពាក់ស្លាកលេខកំពត1G.3555 បើកបរដោយឈ្មោះ ហេង ភេទប្រុស អាយុប្រហែល ២៦ឆ្នាំ រស់នៅព្រែកភូមិផ្កូវ ឃុំឫស្សី ស្រុកខាងលិច រងរបួសធ្ងន់បាក់កជើងខាងឆ្វេង និងដៃខាងឆ្វេង ត្រូវបានបញ្ជូនទៅពេទ្យវៀតណាម ដោយរថយន្តពេទ្យខេត្ត។
ក្រោយកើតហេតុវត្ថុតាង រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋានស្រុកទឹកឈូ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់ពេលក្រោយ៕
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-03_10-45-05.jpg?fit=1000%2C750&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-03_10-45-10.jpg?fit=1000%2C750&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-03_10-45-22.jpg?fit=780%2C1040&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/12/photo_2018-12-03_10-46-00.jpg?fit=1000%2C750&ssl=1)
មតិយោបល់