ព័ត៌មានជាតិ

រថយន្តកូរ៉េ បើកលឿនវ៉ាជែង រេចង្កូតទៅបុករទេះលក់ដូរ របួសធ្ងន់៣នាក់!

កំពង់ស្ពឺ: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងរថយន្តមួយគ្រឿងបើកវ៉ាជែង រេចង្កូតជ្រុលទៅបុករទេះលក់ដូរ បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់របួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិ១៤៤០ ភូមិថ្មី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះទាំង៣នាក់ ទី១ឈ្មោះ ជា លៀម ភេទប្រុស អាយុ៧៣ឆ្នាំ ជាជនជាតិវៀតណាម(របួសធ្ងន់),ទី២ឈ្មោះ លី សម្បត្តិវតី ភេទស្រី អាយុ១២ឆ្នាំ (របួសធ្ងន់) និងទី៣ឈ្មោះ ខែមសុខ ម៉េងហុង ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិបុរីកម្មករ ច្បារមន(របួសធ្ងន់)។

រថយន្តបង្ក ម៉ាកកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2840 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បានបើកវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀត រេចង្កូតជ្រុលទៅបុករទេះលក់ដូរដែលឈប់លក់អែបនៅខាងចិញ្ចើមផ្លូវ បណ្តោលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកវត្ថុតាង ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់