ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងព្រឹក! ពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ បានចងកសម្លាប់ខ្លួននៅក្នុងកញ្ចុះ

ភ្នំពេញ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ មានករណីពលរដ្ឋប្រទះឃើញ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានចងកសម្លាប់ខ្លួននៅក្នុងកញ្ចុះមួយកន្លែង ទីតាំងស្ថិតនៅភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យ សាកសពជនរងគ្រោះទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់