ព័ត៌មានជាតិ

ពិតជាសាហាវ ករណីឃាតកម្ម រំលោភសម្លាប់សិស្សសាសាបឋមសិក្សាជ្រោយ….

តាកែវ: សមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៣ និង៤៥នាទីរសៀលថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីឃាតកម្មគិតទុកជាមុន កើតទ្បើងក្នុងភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ យ៉េន ធី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ មុខរបរ មិនពិតប្រាកដ (ជាមនុស្សស្រវឹងខួប)។

ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ឆៃ លីកា អាយុ០៩ឆ្នាំ រស់នៅភូមិ/ឃុំ ជាមួយគ្នា មុខរបរ សិស្សសាលាបឋមសិក្សាជ្រោយ ថ្នាក់ទី២ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅពេលជនសង្ស័យ កំពុងធ្វើសកម្មភាព ត្រូវបានក្មេងប្រុសម្នាក់ រស់នៅភូមិ/ឃុំ ជាមួយឃើញជនសង្ស័យ បានចាប់ច្របាច់ក ក្មេងស្រីរងគ្រោះសម្លាប់ចោល រួចយកសាកសពទៅទម្លាក់ចោល ក្នុងទឹកស្រះខាងលិចផ្ទះរបស់ខ្លួន ហើយបានរត់គេចខ្លួនបាត់ ។

ខណ:ពេលនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់