ព័ត៌មានជាតិ

អាសូរណាស់! លោកយាយអាយុ ៧៩ឆ្នាំម្នាក់ គ្មានទីពឹងដើរវង្វេងធ្លាក់ទឹក បណ្ដាលឲ្យលង់ស្លាប់

កោះកុង: នៅវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រោយពីទទួលព័ត៌មានថា មានមនុស្សស្លាប់អណ្តែតទឹកនៅចំណុច ព្រែកព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង កម្លាំងជំនាញពិនិត្យ វិភាគ, កម្លាំង ព្រហ្មទណ្ឌ, ប៉ុស្តិ៍រដ្ឋបាលដងពែង, លោកគ្រូពេទ្យបង្អែកស្រុកស្រែអំបិល និងលោកជំទប់ទី២ ឃុំដងពែង បានចុះដល់ទីតាំងឃើញថា
-សាកសពមានឈ្មោះ យាយ ថេត ភេទស្រី អាយុ ៧៩ឆ្នាំ មុខរបរចាស់ជរា គ្មាន ទីពឹង (មានជំងឺវង្វេង) ជនជាតិខ្មែរ មានទីលំនៅភូមិភូមិ ព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិលខេត្តកោះកុង ។
– យោងតាមការបំភ្លឺអ្នកជិតខាង និងតាមការពិនិត្យរបានបញ្ជាក់ថា សាកសពជនរងគ្រោះ ចាស់ជរា ដើរវង្វេង បណ្ដាលឲ្យធ្លាក់ទឹកព្រែកស្លាប់ដោយខ្លួនឯង។
– សាកសពគ្មានសាច់ញាតិ ផ្នែកជំនាញបានធ្វើលិខិតប្រគល់ឲ្យអាជ្ញាធរឃុំដងពែងយកទៅបូជា តាមប្រពៃណីខ្មែរ៕

មតិយោបល់