បាត់ដំបងៈ មានករណីហិង្សាមួយបានកើតឡើង រវាងជនជាតិថៃ បានកាប់ទៅលើបុរសជនជាតិខ្មែរ ដោយសារតែទំនាស់ពាក្យសម្តី ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនសង្ស័យខាងលើមានឈ្មោះ សាក់ផាំង កុំផៃ អាយុ៤២ឆ្នាំ ជនជាតិថៃ បានកាប់ទៅលើជនរងគ្រោះឈ្មោះ ហេង គឹមហួរ អាយុ២៧ឆ្នាំ ជនជាតិខ្មែរបណ្តាលឲ្យរបួស។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕
មតិយោបល់