ព័ត៌មានជាតិ

ប្រទេសកាណាដា បានប្រកាសថាកិច្ចព្រមព្រៀងព្រំដែនសហរដ្ឋអាមេរិក-កាណាដា លើការរឹតត្បិតក្នុងការធ្វើដំណើរ នឹងត្រូវបានបន្ថែមពេលមួយខែទៀត

ប្រទេសកាណាដា បានប្រកាសថាកិច្ចព្រមព្រៀងព្រំដែនសហរដ្ឋអាមេរិក-កាណាដា លើការរឹតត្បិតការធ្វើដំណើរ នឹងត្រូវបានបន្ថែមពេលមួយខែទៀតរហូតដល់ថ្ងៃទី២១ ខែកក្កដា។

រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈប្រទេសកាណាដា លោក Bill Blair និយាយក្នុងបណ្តាញTweeter ថា ក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក យើងនឹងបន្ថែមពេលការរឹតត្បិតលើការធ្វើដំណើរអន្តរជាតិដែលមិនចាំបាច់ ជាមួយសហរដ្ឋអាមេរិករហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

លោក Blair និយាយថារដ្ឋាភិបាលកាណាដា មានវិធានការសំរាប់ប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញ ប្រជាជនអចិន្ត្រៃយ៍ និងប្រជាជនដទៃទៀតដែលបច្ចុប្បន្នត្រូវបានអនុញ្ញាតិឲ្យចូលមកប្រទេសកាណាដា នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមនៅថ្ងៃទី២១ ខែមិថុនា។

 

 

មតិយោបល់