បាត់ដំបងៈ សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅស្ទឹងសង្កែ ក្រុង/ខេត្តបាត់ដំបង ទើបតែរកឃើញសពនៅព្រឹកមិញនេះ។
ក្មេងប្រុសរងគ្រោះមានអាយុ ៣ឆ្នាំ បាន
បាត់ដំណឹងពីផ្ទះ នាំឲ្យក្រុមគ្រួសារដើររកទាំងយប់ តែរកមិនឃើញ លុះព្រឹកឡើងម្ដាយស្ទើរស្ទះ ដើមទ្រូង ពេលឃើញសពកូនអណ្ដែតទឹកស្ទឹងសង្កែ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យសព រួចក៏ប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់