ព័ត៌មានជាតិ

ក្រសួងការងារ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករ កម្មការិនីដែលជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តនៅខេត្តតាកែវ

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកកម្មករមួយគ្រឿង របូតម៉ែត្រចង្កូត បណ្តាលឲ្យក្រឡាប់ផ្ងារជើង ចាក់កម្មករ កម្មការិនីដែលជិះលើរថយន្តបណ្តាលឲ្យខ្លះរបួសធ្ងន់និងស្រាល និងខ្លះទៀតស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

បញ្ជាក់បន្ថែមថា ករណីក្រឡាប់រថយន្តនេះ បានបណ្តាលឲ្យកម្មករ កម្មការិនីសរុបចំនួន២៥នាក់របួស ក្នុងនោះមានម្នាក់ស្លាប់ និង២នាក់របួសធ្ងន់ ហើយគិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នេះ កម្មករម្នាក់បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងម្នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែក២២នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី៕

មតិយោបល់