ព័ត៌មានជាតិ

យុវជនម្នាក់ ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍ ក្រោយប្រព្រឹត្ត…

កំពង់ចាម: កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ការឃាត់ខ្លួននេះ ត្រូវបានធ្វើទ្បើងបន្ទាប់ពីលោកស្រី លី ម៉ារីណា ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ ឲ្យឃុំខ្លួនលេខ ១៤៦ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទ:ហិង្សាដោយចេតនា ។

គួររំឭកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុក កំពង់សៀម បានបង្រ្កាប និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ញឹម ពិសី (ហៅសី) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិ៣ សង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បច្ចុប្បន្នជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ទៅតាមបញ្ញត្តិច្បាប់ មាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ៕

មតិយោបល់