ព័ត៌មានជាតិ

ស្មានគេមិនដឹង! ​​លួចម៉ូតូគេយកទៅដោះស្លាកលេខ និងកន្ត្រកម៉ូតូបោះចោលក្នុងវាលស្រែ ចុងក្រោយជាប់ខ្នោះ​!

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី​លួចម៉ូតូ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ​ឈ្មោះ ស៊ូ ចន្រ្ទា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិត រស់នៅភូមិស្នោរទី១ សង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ វត្ថុតាងចាប់យក៖ ម៉ូតូ​ ម៉ាកហុងដាឌ្រីមC125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1J-6689 ​(ស្លាកលេខដោះចេញពីម៉ូតូ),មួកកាតឹបខ្មៅ មានអក្សរNIKEចំនួន​១​,ផ្លាកដៃកាឡៃចំនួន១ខ្សែ ,កន្រ្តកម៉ូតូ ពណ៌ខ្មៅចំនួន​១។

នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មានពី​មហាជនល្អថា មានមុខសញ្ញាគួរឲ្យសង្ស័យថាជាចោរលួចម៉ូតូ ដោយសារឃើញដោះស្លាកលេខ និងកន្ត្រក ម៉ូតូបោះចោលក្នុងវាលស្រែ​។ ពេលនោះកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ព្រៃពួច,លំហាច , ដំណាក់អំពិល ដឹកនាំដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការ បានចុះទៅដល់ចំណុចកើតហេតុ បង្រ្កាបឃាត់ខ្លួនជនសង្ស័យ និង ដកហូតវត្ថុតាងមួយចំនួន​តែម្តង។

តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូខាងលើ នៅមុខផ្ទះប្រជាពលរដ្ឋមិនស្គាល់ភូមិឃុំផ្លូវលំចូលវត្តធម្មតាអរ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៤.១២. ២០១៨ វេលាម៉ោង១០ព្រឹក ដោយសារឃើញសោទុកនៅជាប់ម៉ូតូស្រាប់។

​ចំពោះជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានប្រគល់ជូនទៅឲ្យសមត្ថកិច្ចស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕

មតិយោបល់