ភ្នំពេញៈ ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាពិសេសនៅភូមិព្រែកថ្មី មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសុខសុវត្ថិភាព ដែលផ្តើមចេញពីក្រុមក្មេងទំនើង ដែលកំពុងបង្កភាពពពាក់ពពូនគ្នា អុកឡុកក្នុងមូលដ្ឋាន មានទាំងបងធំបងតូច បង្កការភិតភ័យដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ទើបពួកគាត់សូមណូមពរដល់លោកមេប៉ុស្តិ៍ព្រែកថ្មី ជាពិសេសលោកអធិការខណ្ឌច្បារអំពៅ មេតា្តចាត់វិធានការផង។
ប្រភពខាងលើបន្តថា បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនោះ កំពុងដើរ អុកឡុកដែលធ្វើឲ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំង រហូតពេលខ្លះទៀតឧស្សាហ៍កើតមានករណីលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទៀតផង ដូច្នេះសូមមេត្តារឹតបណ្ដឹង សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឡើងវិញផង ដើម្បីចៀសវាងកុំឲ្យផ្ទុយពីបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែណែនាំឲ្យកងកម្លាំងថ្នាក់មូលដ្ឋាន ចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច៕
មតិយោបល់