ភ្នំពេញៈ យោងតាមផេករដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង៧យប់ ដល់ម៉ោង៨យប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាលទ្ធផល៖
បានធ្វើការឃាត់យានយន្តសរុបចំនួន ០៨ គ្រឿង ។
រួមមានៈ
១- ម៉ូតូចំនួន ០៣ គ្រឿង ។
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០៣
គ្រឿង ។
៣- រថយន្តចំនួន ០២ គ្រឿង។
បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕
មតិយោបល់