បរទេស៖ មកដល់ពេលនេះដោយសារគ្រោះធម្មជាតិផងនិងកូវីដផងស្រុកកំណើតរបស់តារាឆ្នើមតោខៀវ Chelsea កីឡាករ Kai Havertz នៅឯតំបន់ Rhineland នោះកំពុងទទួលរងនូវផលប៉ះពាល់ទៅដល់មនុស្សជាច្រើនពាននាក់ដែលមិនទាន់អាចវិលត្រឡប់មករស់នៅបានជាធម្មតាវិញនៅឡើយ។
តារាឆ្នើម Kai Havertz វ័យទើបតែ២២ឆ្នាំរូបនេះត្រូវបាន The Goal ចេញផ្សាយថាបានសម្រេចចិត្តក្នុងការបរិច្ចាគលុយផ្ទាល់ខ្លួនប្រមាណជា២០ម៉ឺនផោនដើម្បីជួយទៅដល់ជនគ្រោះទាំងនោះតាមរយៈកិច្ចការងាររបស់អង្គការកាកបាទក្រហមរបស់អាល្លឺម៉ង់។
ក្រៅតែពីប្រាក់សុទ្ធដែលនឹងត្រូវបរិច្ចាគហើយនោះកីឡាកររូបនេះក៏បានបង្កើតជាព្រឹត្តិការណ៍រ៉ៃអង្គាយលុយសប្បុរសធម៍ផ្សេងទៀតផងដែរដើម្បីយកទៅជួយដល់ពលរដ្ឋនៅទីនោះផងដែរ។
Havertz ក៏នឹងត្រូវបានគេដឹងដែរថានឹងដាក់ដេញថ្លៃស្បែកជើងជាង១០០គូព្រមទាំងពាក់ស្បែកជើងគំរូមួយដែលនឹងត្រូវដាក់ដេញថ្លៃនោះនៅក្នុងការប្រកួតប៉ះនឹងក្រុមកាំភ្លើងធំ Arsenalផងដែរនាថ្ងៃអាទិត្យនេះ៕
មតិយោបល់