ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តកណ្តាល និង ខេត្តសៀមរាប សហការ បង្រ្កាបជនសង្ស័យម្នាក់ ករណីលួចកាបូបលុយ

កណ្តាល: នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កិច្ចសហការស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចកាបូបលុយ ស្ថិតនៅត្រង់ចំណុច ភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ វ៉ន ដានី អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ ជនជាតិខ្មែរ ទីលំនៅភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ថន ប៊ុនធីម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាម ខេត្តសៀមរាប ឃាត់ខ្លួន ។

វត្ថុតាងចាប់យកបានរួមមាន៖ ១.កាបូបដៃ ពណ៌ឈាមជ្រូក ម៉ាក NAMMON ០១២.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ វ៉ាន ស្រីពៅ ០១៣.ប័ណ្ណបើកបរយានយន្ត របស់ឈ្មោះ វ៉ាន ដានី ០១ ៤.ប័ណ្ណសម្គាល់យានយន្ត របស់ឈ្មោះ វ៉ាន ដានី ០១ ស្លាកលេខ 1AA-2070 ៥.ប័ណ្ណសម្គាល់យានយន្ត របស់ឈ្មោះ វ៉ាន ដានី ០១ ស្លាកលេខ 1AG-7915 ៦.ទូរស័ព្ទ OPPO A12 ទឹកប៊ិច ០១គ្រឿង
៧.ប័ណ្ណសម្គាល់ការបង់ពន្ធ អចលនទ្រព្យ ០១៨.ប័ណ្ណការងារ ជនបរទេស ឈ្មោះ BERGMOSER ROBERT HELMUT ០១៩.ប័ណ្ណបើកបរយានយន្ត របស់ឈ្មោះ BERGMOSER ROBERT HELMUT ០១១០.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ វ៉ាន ដានី ០១ (ថតចម្លង)១១.កាតធនាគារ អេស៊ីលីដា ភីអិលស៊ី ឈ្មោះ វ៉ាន ស្រីពៅ១១២.កាតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ឈ្មោះ វ៉ាន ដានី ០១១៣.កាតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ០១ ។

សភាពនៃរឿងហេតុ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ ថន ប៊ុនធីម ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានមកស្នាក់នៅជាមួយជនរងគ្រោះ ។ លុះមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី ឈ្មោះ ថន ប៊ុនធីប បានលួចរត់ចេញពីផ្ទះ ថែមទាំង លួចយកកាបូប របស់ជនរងគ្រោះ មកជាមួយទៀត ដោយក្នុងកាបូបរនោះមាន សម្ភារ: មួយចំនួនដូចជា៖ ប្រាក់ដុល្លារ ២.៤០០$ ប្រាក់រៀល៨០ម៉ឺនរៀល ចិញ្ចៀនលោហ:ធាតុពណ៌លឿងចំនួន ៣វង់ ក្រវិលលោហ:ធាតុពណ៌លឿង១គូ ប្លង់ដី១ កាតធនាគារចំនួន៣ អត្តសញ្ញាណប័ណ្ណ១ ប័ណ្ណសម្គាល់យានយន្ត ២ និង ប័ណ្ណបើកបរយានយន្ត១ ។

លុះមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគោកចក ខេត្ដសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ថន ប៊ុនធីម ភេទប្រុស អាយុ១៦ឆ្នាំ នៅចំណុចភូមិវាល សង្កាត់គោកចក ក្រុងសៀមរាម ខេត្តសៀមរាប រួមជាមួយ និងវត្ថុតាងខាងលើ ។

ករណីនេះ ជនសង្ស័យ ត្រូវការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់