ព័ត៌មានជាតិ

សមត្ថកិច្ចប្រទះឃើញកាបូបមួយ ស្រាប់តែមានកាំភ្លើងទៀត…!

សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងផ្នែកចល័ត នៃអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានប្រគល់កាបូបជូនម្ចាស់វិញ ក្រោយពីបានប្រទះឃើញកាបូបមួយនៅចំណុចប្រាសាទមេបុណ្យខាងលិច​។

នគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានឲ្យដឹងថា ក្នុងកាបូបនោះរួមមាន៖ កាំភ្លើងខ្លី​១ដើមម៉ាក Ruger គ្រាប់ចំនួន ២២គ្រាប់ បង់ចំនួន​២, បណ្ណសម្គាល់អាវុធខ្លីតាមខ្លួន, បណ្ណព្រំដែនកម្ពុជា-ថៃ, បណ្ណសម្គាល់យានយន្ត០២, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ​១, បណ្ណបើកបរ, កាតATM, បណ្ណសម្គាល់មន្ត្រីរាជការគយនិងរដ្ឋាករកម្ពុជា, បណ្ណធនាគារ, នាមកាត, រូបថត៣x៤ ០១សន្លឹក ៤x៦ ០១សន្លឹក ដែលមានឈ្មោះ តូច រៀប ភេទ ប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅរាជធានី ។

បច្ចុប្បន្នកាបូប និងសម្ភារ:ក្នុងកាបូបទាំងអស់ ត្រូវបានកម្លាំងផ្នែកចល័ត នៃអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ប្រគល់ជូនម្ចាស់វិញហើយ​៕

មតិយោបល់