ព័ត៌មានជាតិ

រថយន្តនីសាន់រេចង្កូតទៅបុករថយន្តដឹកភ្ញៀវទេសចរណ៍ បណ្ដាលឲ្យមានមនុស្សរបួសធ្ងន់២នាក់

សៀមរាប: កាលពីវេលាម៉ោង ៧ និង ៤០នាទី ព្រឹកថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពូក ខេត្តសៀមរាប។

ដំណើររឿង​៖ មុនពេលកើតហេតុ​ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ២៥កៅអីដឹកភ្ញៀវទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 3C-8077 បើកបរដោយឈ្មោះ ណារិន រស់នៅក្រុងសៀមរាប ទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចខាងលើក៏ត្រូវរថយន្តម៉ាក នីសាន់ ពាក់ស្លាកលេខ បាត់ដំបង 2A-0973 បើកបរដោយឈ្មោះ រត្ន ធ្វើដំណើរបញ្ច្រាសទិសគ្នា រេចង្កូតទៅបុកមួយចំហៀងមុខ បន្ទាប់មករថយន្តដឹកភ្ញៀវទេសចរណ៍ក៏រេចង្កូតទៅប៉ះនឹងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ទិសដៅស្របគ្នា ធ្លាក់ចូលស្នាមភ្លោះសំណាងគ្មានអ្នករងរបួស ចំណែកអ្នករួមដំណើរក្នុងរថយន្តនីសាន់របួសធ្ងន់២នាក់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមនីតិវិធី៕

មតិយោបល់