ព័ត៌មានជាតិ

ភ្លៀងខ្យល់កន្ត្រាក់! ផ្ទះ២៥ខ្នងខូចខាត និងបុរសម្នាក់ ត្រូវរន្ទះបាញ់

កណ្តាល: ភ្នាក់ងារ Post News បានរាយការណ៍មកថា នៅរសៀលម៉ោង៤និង៣០នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ មានករណី ភ្លៀងខ្យល់កន្រ្ទាក់ បណ្តាលឲ្យរលំផ្ទះនិងប៉ើងដំបូលសរុប២៥ខ្នង ក្នុងនោះរលំផ្ទះចំនួន៥ខ្នង ប៉ើងដំបូលផ្ទះចំនួន២០ខ្នង និងមានរន្ទះបាញ់មនុស្សប្រុសម្នាក់ របួសជើង។

ក្នុងគ្រោះថ្នាក់ធម្មជាតិនេះផងដែរបណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំចំនួន២រួមមាន៖ នៅភូមិពាម រលំផ្ទះ២ខ្នងនិងប៉ើងដំបូលផ្ទះ៧ខ្នង។ នៅភូមិក្រោលគោ រលំផ្ឋះ៣ខ្នងប៉ើងដំបូលផ្ទះ១៣ខ្នងនិងរន្ទះបាញ់មនុស្សម្នាក់របួសជើង៕

មតិយោបល់