កំពតៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្សារដងទង់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចរួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកបាញ់ពន្លត់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង១០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅភូមធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។
ករណីនេះដែរ មានការចូលរួមពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង រថយន្តស្រុកឈូក ១គ្រឿង ស្រុកកំពង់ត្រាច ១គ្រឿង និងរថយន្តស្នងការដ្ឋានខេត្ត២គ្រឿង ប្រើប្រាស់អស់ទឹកចំនួន៣រថយន្ត ស្មើនឹង ១៣.៥មែត្រគូប ពន្លត់ចប់នៅម៉ោង១២យប់ បណ្តាលឲ្យខូចខាតឆេះតូបចំនួន ១៦តូប។
ចំណែកមូលហេតុ បណ្តាលមកពីទុស្សេខ្សែភ្លើង ហើយករណីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ៕










មតិយោបល់