សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជាសន្តិសុខផ្សារករណីយកពូថៅវាយបំបែកសោធ្វើសកម្មភាពគាស់តូបយកក្រវិលកំប៉ុងស្រាបៀរជាច្រើន…
កោះកុង:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបានអោយដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ផ្នែកជំនាញនគរបាព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងខេមរភូមិន្ទបានទទួលពាក្យបណ្ដឹងពីអាជីវករថាមានករណីគាស់ទម្លុះទម្លាយតូបលក់ឥវ៉ាន់ក្នុងផ្សារដងទង់។អាជីវករឈ្មោះហោ សាលាង ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង ។ ក្រោយពីទទួលពាក្យបណ្ដឹងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម រស់…