ព័ត៌មានជាតិ

ល្បិចខ្ពស់យ៉ាងណាក៏នៅតែជាប់! គ្រឿងញៀន៥កញ្ចប់ធំលាក់ក្នុងកញ្ចប់នំត្រូវសមត្ថកិច្ចឃាត់បាននៅក្រុងក្រចេះ

ក្រចេះ: កាលពីវេលាម៉ោង៤ និង ២០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត សុភក្រ្ត័វាសនា មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ធ្វើការបង្ក្រាបករណីចែកចាយ ដឹកជញ្ជូន ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខសាលារៀនរកាកណ្តាលភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។ ក្នុងកិច្ចប្រតិបត្តិការនេះដែរមានមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូខេត្តក្រចេះ។
លទ្ធផលកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះធឿន រស្មី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
២.ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរ រស់នៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌ស (ម៉ាទឹកកក) សង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់ធំ និង ០១កញ្ចប់តូច មានទំងន់ស្មើ ៥១០.៥៥ក្រាម, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងម៉ូតូចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕

 

មតិយោបល់